ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសពីកាតព្វកិច្ច ពាក់ម៉ាស និងរក្សាគម្លាត សុវត្ថិភាព អំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានចេញប្រកាសអំពី កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រកាសនេះ កំណត់អំពីបុគ្គល ដែលមានកាតព្វកិច្ច ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព និងទីកន្លែងដែលតម្រូវ ឲ្យមានការពាក់ម៉ាស និងការអនុវត្តវិធានការ រក្សាគម្លាតសុវត្ថិភាព ស្របតាមអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត៕

To Top