ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់ថវិកា ២៤លានរៀល បន្ថែមទៀត ជូនកងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមប្រតិបត្តិការដឹកពលករខ្មែរមកពីថៃ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ២៤លានរៀលបន្ថែមទៀត ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមប្រតិបត្តិការដឹកពលករខ្មែរមកពីថៃ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដាក់ចេញវិធានការ ៣ការពារ និង៣កុំ។

ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដែលតែងតែគិតគូពីសុខទុកកងទ័ពក្រោមឱវាទ ហើយថវិកាដ៏ថ្លៃថ្លានេះពិតជាមានសារសំខាន់ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ស្របតាមអនុសាសន៍សម្តេចតេជោ ៣ការពារ និង៣កុំ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះថវិកា ចំនួន២៤លានរៀល ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានចាត់តាំងឲ្យក្រុមការងារទិញ ម៉ាសចំនួន ២៥២០០ម៉ាស, សាប៊ូចំនួន ២៥២០ដុំ, ជែលចំនួន ៥០៤ដប, ក្រម៉ាចំនួន ១០០៨ក្រម៉ា និងអាកុលចំនួន ៣០០លីត្រ ដើម្បីបែងចែកក្នុងអង្គភាព និងក្រុមប្រតិបត្តិការដឹកពលករខ្មែរ មកពីប្រទេសថៃ៕

To Top