ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងម្នាក់ ចូលផ្សារលក់គ្រឿងទេស នៅរដ្ឋ ខូឡូរ៉ាដូ សហរដ្ឋអាមេរិក បាញ់ប្រហារសម្លាប់ មនុស្ស១០នាក់ រួមទាំងប៉ូលីសម្នាក់ផងដែរ

បរទេស ៖ ខ្មាន់កាំភ្លើងម្នាក់បាន សម្លាប់មនុស្ស ១០ នាក់ រួមទាំងមន្រ្តី ប៉ូលីសម្នាក់ផងដែរ បន្ទាប់ពីការប្រឈមមុខ ដាក់គ្នាអស់រយៈពេលច្រើនម៉ោង នៅផ្សារលក់គ្រឿង ទេសមួយនៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការបាញ់ប្រហារនេះ កើតឡើងនៅក្នុងទីក្រុង Boulder ហើយបានបញ្ចប់ ដោយប៉ូលីសឃុំខ្លួនជនសង្ស័យម្នាក់ ដែលមានរបួស និងគ្មានអាវ នៅផ្សារ King Soopers ។

ការបាញ់ប្រហារនេះ ត្រូវបានផ្សាយផ្ទាល់ដោយសាក្សី និងផ្សាយតាមបណ្តាញសង្គម YouTube ផងដែរ ។

ឧប្បត្តិហេតុបានចាប់ផ្តើម នៅម៉ោងប្រហែល ១៤ និង ៣០ នាទីម៉ោង ក្នុងស្រុក កាលពីថ្ងៃច័ន្ទ នៅពេលជនសង្ស័យ បានចូលផ្សារទំនើបហើយ បានចាប់ផ្តើមបាញ់ ប្រហារតែម្តង។ ប្រហែល ២០ នាទីក្រោយមក នាយកដ្ឋានប៉ូលីសក្រុង Boulder បានលើកឡើងថា មាន“ ខ្មាន់កាំភ្លើងកំពុងស្ថិតនៅផ្សារ King Soopers នៅលើផ្លូវ Table Mesa ។

ប៉ូលីសបានធ្វើការព្រមានជាថ្មីម្តងទៀត ដល់ប្រជាជនអោយចៀស វាងតំបន់នោះក្នុងរយៈពេលខ្លីប្រហែលពីរម៉ោងក្រោយមក។ ប៉ូលីសបន្ថែមទៀតថា “ កុំផ្សាយនៅលើបណ្តាញ សង្គមនូវព័ត៌មានយុទ្ធសាស្ត្រណាមួយ ដែលអ្នកអាចនឹងឃើញ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top