ព័ត៌មានជាតិ

អ្នកធ្វើដំណើរ ឆ្លងកាត់ឬ ចូលខេត្តសៀមរាប ត្រូវបំពេញទម្រង់ ផ្តល់ព័ត៌មាន ជូនក្រុមការងារ ត្រួតពិនិត្យ សុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តសៀមរាប បានដាក់ដំណើរ ការត្រួតពិនិត្យសុខភាព បឋម និងស្កែន QR Code ទប់ស្កាត់កូវីដ១៩ ឬចុះឈ្មោះ នៅត្រង់ព្រំប្រទល់ ជាមួយខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៃដងផ្លូវជាតិលេខ៦ ។

ទន្ទឹមគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រង អ្នកដំណើរឆ្លងកាត់ ឬចូលទឹកដី ខេត្តសៀមរាប គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសំណូមពរ ឲ្យរថយន្តឈ្នួល រថយន្ត ក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់ បំពេញទម្រង់មុនពេលមកដល់កន្លែង ត្រួតពិនិត្យ។ អ្នកបើកបរ និងអ្នកដំណើរទាំងអស់ត្រូវផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានពិត ជៀសវាងការផ្តល់ព័ត៌មាន មិនពិត នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់៕

To Top