ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៥នាក់ទៀតដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់ ខណៈមានអ្នកជាសះស្បើយ ចំនួន២៣នាក់។ក្នុងចំណោមអ្នកឆ្លងទាំង៥៥នាក់នោះ គឺនៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ គឺ៥០នាក់ ក្រៅពីនោះ មាននៅសៀមរាបម្នាក់ កណ្តាលម្នាក់ ព្រះសីហនុម្នាក់ និងកំពង់ធំម្នាក់។
បើតាមក្រសួង គិតត្រឹមព្រឹកថ្ងៃ២៥ មីនា កម្ពុជា មានអ្នកឆ្លងសរុបចំនួន១៨៧២ នាក់ អ្នកជាសះស្បើយចំនួន១០៥៦ នាក់ និងអ្នកកំពុងព្យាបាលចំនួន៨០៩ នាក់ និងអ្នកស្លាប់៥ នាក់ ៕







