ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអំពាវនាវប្រជាពលរដ្ឋធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់ពាក់ព័ន្ធជាមួយអ្នកធ្វើការនៅបន្ទប់ពិគ្រោះយោបល់ព្យាបាល “សាន ភីរ៉ូ” ឫស្សីកែវ ទល់មុខស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខផ្សារឆេកូ (ផ្សារគីឡូម៉ែត្រលេខ ៦) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩៕

