ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ណែនាំពលរដ្ឋ កុំប៉ះពាល់ និងបរិភោគ សត្វស្លាបងាប់ នៅទួលពាន់តាឡី បឹងស្នេហ៍

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការណែនាំប្រជាពលរដ្ឋ ហាមឃាត់ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបងាប់ នៅតំបន់ទួលពាន់តាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលងាប់ជាបន្តបន្ទាប់។

តាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រៃវែង នាពេលថ្មីៗនេះ ថា «ដើម្បីចូលរួម ក្នុងការការពារ សត្វស្លាប ដែលកំពុងអភិរក្ស និងដើម្បីបង្ការ ការឆ្លងជំងឺផ្សេងៗ ដែលកើតមានជាយថាហេតុ ក្នុងករណីសត្វស្លាបស្លាប់ ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ មានចំនួនច្រើនរដ្ឋបាល ខេត្តព្រៃវែង សូមណែនាំប្រជាពលរដ្ឋ និងសាធារណជន ត្រូវផ្សព្វផ្សាយ និងហាមឃាត់ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបងាប់ រួមមាន សត្វចង្កៀលខ្យង សត្វត្រយងខ្លួនរលោង សត្វខ្វែក សត្វកុកគ្រោង សត្វក្អែក និង សត្វស្លាបមួយចំនួនទៀត»។

សូមរំលឹកថា នៅតំបន់ទួលពាន់តាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានសត្វស្លាបជាច្រើនរយក្បាល ត្រូវបានងាប់ជាបន្ដបន្ទាប់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top