Warning: getimagesize(/var/www/dap-news.com/htdocs/wp-content/uploads/2021/03/photo_2021-03-26_07-19-35.jpg): Failed to open stream: No such file or directory in /var/www/dap-news.com/htdocs/wp-content/plugins/heateor-open-graph-meta-tags/public/class-heateor-open-graph-meta-tags-public.php on line 726

Warning: getimagesize(/var/www/dap-news.com/htdocs/wp-content/uploads/2021/03/photo_2021-03-26_07-19-38.jpg): Failed to open stream: No such file or directory in /var/www/dap-news.com/htdocs/wp-content/plugins/heateor-open-graph-meta-tags/public/class-heateor-open-graph-meta-tags-public.php on line 726
ព័ត៌មានជាតិ

ក្រសួងសាធារណការ ផ្អាកដំណើរការ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូមល បណ្តោះអាសន្ន

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្អាកដំណើរការ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូមល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលជំងឺកូវីដ-១៩ នៅកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ កាលពីថ្ងៃទី២៥ មីនា បញ្ជាក់ ថា «មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូមល នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃសុក្រទី២៦ ខែមីនា ដល់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងសាធារណការ បានបញ្ជាក់ថា ប្រជាពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅ មណ្ឌលផ្តល់ សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួង សាធារណការ ដែលមានទីតាំងនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។ បើប្រជាពលរដ្ឋចង់ដឹងព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ ៖ 1275។

សូមរំលឹកថា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចូលផ្សារទំនើបជីបម៉ុង «ណូរ៉ូម៉ល» ស្ថិតនៅតាមមហាវិថីព្រះនរោត្តម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក ។ ការអំពាវនាវបែបនេះ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ បានចូលទៅក្នុងផ្សារ ទំនើបខាងលើនេះ ៕

To Top