ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានជាសះស្បើយ ពីជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅផ្ទះ ដើម្បីតាមដានសុខភាព ។
![](https://dap-news.com/wp-content/uploads/2021/03/photo_2021-03-26_12-15-43-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/03/photo_2021-03-26_12-15-46.jpg)
តារាចម្រៀង សុគន្ធ នីសា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មីនាថា «ថ្ងៃនេះខ្ញុំបានជាហើយ ។ គ្រូពេទ្យថា ខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហើយ តែក៏ត្រូវបន្តការឃុំខ្លួនឲ្យនៅដាច់ ដោយឡែកក្នុងបន្ទប់ តែឯងចំនួន១៤ថ្ងៃបន្ថែមទៀតដែរ ។ ខ្ញុំនឹងគោរពតាមគោលការណ៍នេះ ដើម្បីសុវត្ថិភាពក្រុមគ្រួសារខ្ញុំ» ។
សូមរំលឹកថា តារាចម្រៀង សុគន្ធ នីសា បានទទួលលទ្ធផលវិជ្ជកូវីដ១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)