ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែ មីនានេះ មានអ្នកជំងឺ ម្នាក់ទៀតហើយជាជនជាតិខ្មែរ ភេទស្រី អាយុ៤៣ឆ្នាំ បានស្លាប់ ដោយសារជំងឺកូវីដ១៩ (COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា អ្នកជំងឺដែលស្លាប់ខាងលើ មានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ, ធ្លាក់ឈាមច្រើន ហើយចុងក្រោយជំងឺកូវីដ១៩ ៕

