Covid-19

អបអរសាទរ! លោកយាយ អាយុ ៧៥ ឆ្នាំនៅស្រុកតាំងគោក បានជាសះស្បើយ ពីជំងឺកូវីដ១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែ មីនានេះថា លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ ១៩ និងត្រូវបានអនុញ្ញាត អោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត នៅស្រុកកំណើត។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអរគុណដល់លោកប្រធាន មន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុម RRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ រួបរួមកម្លាំងគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អោយបានឆាប់បំផុត ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top