ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៧មីនានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៧៩នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ១៧៨នាក់ និងអ្នកដំណើរពីបរទេស១នាក់ ចំណែកអ្នកជាសះស្បើយ ៥៨នាក់។
គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២១៤៧ នាក់,អ្នកជាសះស្បើយ១១៣២ នាក់, អ្នកកំពុងព្យាបាល ១០០៥ នាក់និងអ្នកស្លាប់៩ នាក់៕
















