ភ្នំពេញ៖ អ្នកតាមដាន ភូមិសាស្ត្រនយោបាយអន្តរជាតិ បានលេីកឡេីងថា វិបត្តិនៅមីយ៉ាន់ម៉ា កេីតឡេីងដោយសារទំនាស់ផ្ទៃក្នុង ហេីយនឹង ធ្លាក់ចូលក្នុងសង្រ្គាម ពាណិជ្ជកម្ម ចិន -អាមេរិក ជាពិសេសនោះគ្មានអ្នក ណាដោះស្រាយ បានក្រៅពីចិននិងអាមេរិក នោះទេ។

លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានលេីកឡេីងថា វិបត្តិនៅមីយ៉ាន់ម៉ា! មូលហេតុ៖ គឺទំនាស់ផ្ទៃក្នុង លទ្ធផល៖ ធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មចិន-សរអ។ មីយ៉ាន់ម៉ា អភ័ព្វណាស់ កើតកលយុគដោយសង្គ្រាមផង និង ដោយសារកូវីដគ្រប់វ៉ឺសិន(Versions)។ ដំណោះស្រាយ៖ គ្មានអ្នកដោះស្រាយបានក្រៅពី ចិន-សរអ។ ហេតុនេះ ពន្លឺនៃការត្រូវរ៉ូវគ្នាទៅរកសន្តិភាព និងការអភិវឌ្ឍជាតិឡើងវិញ នៅឆ្ងាយណាស់ហ្នា! ៕

