ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ដផ្អាក សេវាសាធារណៈរបស់ក្រសួង នៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីបន្តចូលរួមទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩។
ស្របជាមួយគ្នានេះដែរ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុងណូរ៉ូមល ក៏ផ្អាកដំណើរការជាបណ្តោះអាសន្ន ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ផងដែរ ។
ក្រសួងបានឲ្យប្រជាពលរដ្ឋ ទៅទទួលសេវាសាធារណៈ នៅមណ្ឌលផ្តល់សេវាសាធារណៈ ក្នុងទីស្តីការក្រសួង ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ៕