ភ្នំពេញ៖ ដោយមើលឃើញ ពីកិច្ចខិតខំប្រឹងប្រែង របស់កម្លាំងគិលានដ្ឋាន ក្នុងការការពារ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកស្រី បានចាត់ឲ្យ លោកអនុនាវីទោ ស៊ី សុខគង់ ប្រធានផ្នែករដ្ឋបាល ទីបញ្ជាការជួរមុខ ពាំនាំយកនូវ អំណោយមួយចំនួន រួមមានទឹកបរិសុទ្ធ និងភេសជ្ជៈ យកទៅចែកជូន ដល់កងកម្លាំងគិលានដ្ឋាន មូលដ្ឋានសមុទ្រ ។
ក្នុងឱកាសនោះ លោកឧត្តមនាវីឯក ទៀ សុខា ក៏បានផ្តាំផ្ញើ និងណែនាំ ឲ្យបងប្អូនចូលរួម អនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ទាំងអស់គ្នា អោយបានម៉ឺងម៉ាត់ ជាទីបំផុត ដែលជាប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ៕





