នយោបាយ

លោក សយ សុភាព បញ្ចេញទស្សនៈ ៥ចំណុច ពាក់ព័ន្ធស្ថានការណ៍បច្ចុប្បន្ន

ភ្នំពេញ៖ លោក សយ សុភាព បានបញ្ចេញទស្សនៈ ៥ចំណុចពាក់ព័ន្ធទៅនឹងស្ថានការណ៍ នាពេលបច្ចុប្បន្នរបស់កម្ពុជា ដើម្បីជៀសពីការគៀបសង្កត់ របស់បរទេសមកលើខ្មែរ។

ទស្សនៈទាំង ៥ចំណុចនោះរួមមាន៖ ១- កាលៈទេសៈនេះ អ្នកនយោបាយខ្មែរ ជាពិសេសអ្នកនៅក្នុងស្រុកត្រូវរួមគ្នា ជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធជំងឺកាចសាហាវ កូវីដ១៩។ នេះជាចំណុចយុទ្ធសាស្ត្រ និងជីវិតនយោបាយ។

២- មិនត្រូវនិយាយពីខ្មោច ដែលងាប់បាត់មកតថ្លៃ ឬបោកអតីតសកម្មជនខ្លួនឲ្យគ្រោះថ្នាក់ទេ។

៣- គួរពិចារណាយកបក្ស (បក្សសិទ្ធិមនុស្ស) ដែលធ្លាប់បង្កើត និងនៅជាធរមានមកប្រកួត។ នេះហើយគេហៅថា ប្រជាធិបតេយ្យដោយមានបក្សប្រឆាំងនោះ។

៤- មហាអំណាចលោកខាងលិចខ្លះ ល្មមយល់ពីខ្មែរហើយ បើអ្នកឈ្លោះគ្នា សុំកុំយកខ្មែរធ្វើជាកន្លែង ប្រជែងមនោគមន៍វិជ្ជា។ ខ្មែរគ្មានបំណងអាក្រក់ជាមួយអស់លោកទេ។ មិនទាន់គិតអំពើដែល អស់លោកធ្វើមកលើខ្មែរ។ កុំ យក EBA and GSPមកគំរាម។

៥- កុំបរទេសនិយម ហើយជឿលើគេឲ្យសោះ។ សូម ចងចាំបន្ទូលរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្តិ សិរីមតៈ«កុំហុសរបស់ខ្ញុំតែមួយគត់គឺជឿលើអាមេរិកាំង…»៕

To Top
×