ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានរោត្តម មុនិនាថ សីហនុ បានប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាវិភាគទានសម្រាប់ទ្រទ្រង់ ដល់ដំណើរការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ។

«មន្ទីរពេទ្យស្រ្តីនគរទេព បានប្រែក្លាយទៅជាមន្ទីរពេទ្យហ្លួងម៉ែ» ក្រោយពីរាជរដ្ឋាភិបាលទិញយក មន្ទីរពេទ្យនេះនាពេលខាងមុខ ដើម្បីប្រែក្លាយទៅជាកន្លែង សម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។

សម្តេចព្រះមហាក្សត្រី ព្រះអង្គតែងតែមានព្រះរាជតម្រិៈ ដង្ហែតាមជានិច្ចចំពោះព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ចំពោះវិស័យសុខាភិបាល ជាពិសេសបញ្ហាសុខភាពរបស់ប្រជានុរាស្រ្ត តាមរយៈការប្រោសព្រះរាជទាន ព្រះរាជអំណោយជាព្រះរាជសមិទ្ធផលនានា ជាច្រើនដែលបម្រើឲ្យវិស័យសុខាភិបាលទូទាំងកម្ពុជា និងប្រោសព្រះរាជទានព្រះរាជទ្រព្យ ជូនដល់តាមបណ្តាមន្ទីរពេទ្យនានា ៕


