ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ ទឹកថ្នាំ និងថវិកាដល់ខណ្ឌ១៤ ដើម្បីចូលរួមបង្ការទប់ស្កាត់។
លោក កែ ពន្លក នាយករងរដ្ឋបាលរាជធានីបានឲ្យដឹងថា លោកឃួង ស្រេង បានយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ ។ជាក់ស្តែង លោកអភិបាលរាជធានីបានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគកូវីដចំនួន ៣គ្រឿង ជាមួយទឹកថ្នាំ និងថវិកាចំនួន១០លានរៀលផងដែរ ដើម្បីជួយសម្រាលការចំណាយដល់អាជ្ញាធរខណ្ឌ ក្នុងការចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គួរបញ្ជាក់ថា កន្លងមកនេះ លោកឃួង ស្រេង តែងតែបានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារទៅខណ្ឌទាំង១៤ ៕









