ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង បញ្ជាឲ្យផ្អាក សកម្មភាពអាជីវកម្ម គ្រប់ប្រភេទ ដែលកំពុងដំណើរការ នៅក្នុងកាស៊ីណូក្នុងខេត្ត ជាបណ្ដោះអាសន្ន

ស្វាយរៀង ៖រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១បានជម្រាបជូនដល់ លោកនាយកក្រុមហ៊ុនកាស៊ីណូក្នុងខេត្តស្វាយរៀង ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ស្ដីពីការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការនៅក្នុងកាស៊ីណូជាបណ្ដោះអាសន្ន។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា លោកនាយកក្រុមហ៊ុន កាស៊ីណូក្នុងខេត្តស្វាយរៀងដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួង សុខាភិបាល ជ្រាបថាកន្លងមកក្រុមហ៊ុនកាស៊ីណូរបស់លោកបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួង សុខាភិបាលដើម្បីទទួលបានការអនុញ្ញាតក្នុងការដំណើរការឡើងវិញ នូវអាជីវកម្មរបស់ខ្លួនស្របតាម វិធានសុខាភិបាលនិងគោលការណ៍ប្រតិបត្តិការស្តង់ដារ(SOPs)។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែនាពេលបច្ចុប្បន្ននេះស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍មួយ ២០ កុម្ភៈកំពុងបន្តកើតឡើង គួរឲ្យមានការព្រួយបារម្ភក្នុងន័យចូលរួមបង្ការទប់ស្កាត់ ការរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តសុំធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រប់ប្រភេទ ដែលកំពុង ដំណើរការនៅក្នុងកាស៊ីណូរបស់ លោកចាប់ពីខែមីនាឆ្នាំ ២០២១ នេះតទៅរហូតមានការជូនដំណឹងសារជាថ្មី។

សូមបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិតកែរ រដ្ឋាប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងនៅព្រឹក៣០ខែមីនានេះថាគិតត្រឹមរសៀលថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២១ នេះខេត្តស្វាយរៀងមានអ្នកឆ្លង កូវីដ-១៩ចំនួន២០នាក់ ក្នុងនោះខ្មែរ ១២ នាក់និងចិន ៨ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំហើយ ក៏បានបិទទីតាំងដែលរងផលប៉ះពាល់មួយចំនួននៅក្នុងខេត្តស្វាយរៀងផងដែរ៕

To Top