ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការចេញ-ចូលទីតាំងក្រុម៩,១២,១៣,១៤ និង១៥ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដាក់តំបន់នោះ ជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ-១៩។
ការសម្រេចបិទនេះ ក្រោយរកឃើញមានករណី វិជ្ជមានកូវីដ១៩ ពាក់ព័ន្ធមនុស្សចំនួន១៣គ្រួសារកាលពីថ្ងៃ២៧ មីនា និង២៥នាក់ផ្សេង ពាក់ព័ន្ធករណីកូវីដ១៩ នាថ្ងៃ២៩ មីនា៕