Covid-19

អាជ្ញាធរខណ្ឌប្ញស្សីកែវ ចុះបើកដំណើរការឡើងវិញ របស់ផ្ទះ សុគន្ធ នីសា និងទីតាំង២កន្លែងទៀត

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះបើកដំណើរការឡើងវិញ ទីតាំងធ្វើចត្តាឡីស័កនៅផ្ទះ របស់តារាចម្រៀង សុគន្ធ នីសា និង២ទីតាំងទៀត ក្នុងខណ្ឌប្ញស្សីកែវ ក្រោយពីអនុវត្តបានត្រឹមត្រូវ តាមវិធានសុខាភិបាល នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ទីតាំងដែលបើកដំណើរការឡើងវិញ គឺស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ចំនួន២ ទីតាំង ក្នុងនោះ ផ្ទះរបស់ អ្នកនាង ប៉ុន សុគន្ធា ហៅ សុគន្ធ នីសា និងទីតាំងមួយទៀតក្នុងភូមិស្ពានខ្ពស់ និងសង្កាត់ប្ញស្សីកែវចំនួន១ ទីតាំង គឺណាណា ម៉ាស្សា និងស៉្បា។

អ្នកនាងសុគន្ធ នីសាក្រោយពីឆ្លងជំងឺកូវីដ១៩ ត្រូវបានជាសះស្បើយ ក្រោយការសម្រាកព្យាបាលជាង១០ថ្ងៃមក ប៉ុន្តែអ្នកនាង នៅបន្តធ្វើចត្តាឡីស័កក្នុងផ្ទះ១៤ថ្ងៃទៀត តាមការណែនាំ របស់ក្រសួងសុខាភិបាល ៕

To Top