ភ្នំពេញ ៖ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូសដែលជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន ជូនកម្ពុជានឹងធ្វើដំណើរមកដល់កម្ពុជា នាម៉ោងប្រមាណជា៧យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ តាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន ។នេះបើតាមការឲ្យដឹងតាមរយៈហ្វេសប៊ុករបស់ លោក Winston Wang មន្រ្តីជាន់ខ្ពស់នៅស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកនេះ ។

ពិធីប្រគល់-ទទួលនឹងធ្វើឡើងនៅអាកាសយានដ្ឋានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃ៧ កុម្ភៈវ៉ាក់សាំងកូវីដចំនួន៦០ម៉ឺនដូសដែលចិនបានផ្តល់ជាជំនួយឥតបានដឹកមកដល់កម្ពុជា និងបានចាក់រួចរាល់សម្រាប់ជនងាយប្រឈម៕


