អ្នកមិនបានត្រឡប់ទៅផ្ទះវិញ បានប្រចាំការនិងការពាររក្សាទឹកដីមួយនេះ ត្រូវបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង របស់ខ្ញុំជារៀងរហូត ។ អ្នកបានត្រឡប់ទៅផ្ទះ យើងមិនអាចគ្មានអ្នកបានទេ ស្រមោលដ៏ខ្ពស់សន្លឹម នៃវិមានរំឭកបានបង្ហាញថា សន្តិភាពមិនមែនរកបាន ដោយងាយនោះទេ……
រាល់ដល់ថ្ងៃឆេងម៉េង (Qingming) ដែលជាពេលវេលាពោរពេញ ទៅដោយសេចក្ដីនឹករឭកនេះ តែងឃើញអ្នកដែលស្គាល់ ជាច្រើនបានបង្ហាញ នៅចំពោះមុខយើង កងកម្លាំងរក្សាសន្តិភាព របស់ចិន និងវីរជនចិន ដែល បានបញ្ជូនមកកាន់ប្រទេសកម្ពុជា បានធ្វើដំណើរចេញ ពីការចងចាំដ៏សែនជ្រៅ មកកាន់យើងទាំងអស់គ្នា និងបានដើរឆ្ពោះទៅរកសេចក្ដីនឹករឭកដ៏សែន ជ្រាលជ្រៅរបស់យើង។
នាឆ្នាំ១៩៥៩ លោក Luo Jinchun អាយុ៣១ឆ្នាំ ដែលជាអ្នកជំនាញភូគព្ភសាស្ដ្រ ត្រូវបានចាត់បញ្ជូន ដោយរដ្ឋាភិបាលចិន មកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញភារកិច្ចសិក្សាស្រាវជ្រាវ ពីភូគព្ភសាស្ត្រ ។
លោកមិនត្រឹមតែបាន រកឃើញធនធានរ៉ែដែក និងរ៉ែក្វាតស៊ីត(Quartzite)ដ៏ច្រើននៅក្នុងប្រទេសកម្ពុជា លើកដំបូងប៉ុណ្ណោះទេ លោកក៏បានជួយរកប្រភពទឹកក្រោមដី ជូនដល់ប្រជាជន ក្នុងតំបន់ ផងដែរ នេះបានជួយដោះស្រាយបញ្ហាទឹក របស់ពួកគាត់ ក៏ទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋក្នុងតំបន់ ។ នាថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៦០ លោក Luo Jinchun បានទទួលមរណភាព ដោយសារការផ្ទុះមីន ក្នុងពេលដែលបំពេញភារកិច្ច ភូគព្ភសាស្ត្រ លោកដេកលក់ជារៀង រហូតលើទឹកដីកម្ពុជា ។
នាឆ្នាំ១៩៩២ ទាហានរំដោះប្រជាជនចិន ប្រមាណ ៨០០ នាក់ ទទួលភារកិច្ចដ៏សំខាន់មួយ ពីមាតុភូមិ និងប្រជាជនចិន បានធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញភារកិច្ចរក្សាសន្តិភាព ។ នេះជាបេសកកម្មលើកដំបូង ដែលយោធាយើងបានចូលរួមរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ។ នាគ្រានោះផងដែរ ប្រទេសកម្ពុជា មិនទាន់បានបញ្ចប់សង្គ្រាមនៅឡើយទេ ទិដ្ឋភាព នៃគ្រោះមហន្តរាយស្ដែងនៅចំពោះមុខ ហើយវិស័យជាច្រើន ក៏ត្រូវការកសាងស្ថាបនាសាជាថ្មីដែរ ។ កងកម្លាំងរក្សាសន្តិភាព របស់ចិនបានពុះពាររាល់ការលំបាក និង ឧបសគ្គ ចូលរួមកសាងស្ពាន និងផ្លូវថ្នល់ និងបានជួយសាងសង់ ផ្ទះសម្បែង ជូនដល់ប្រជាពលរដ្ឋ ពួកគេមិនត្រឹមតែបានក្លាយ ជាសាក្ខីភាព នៃចំណងមិត្តភាពចិន និងកម្ពុជាប៉ុណ្ណោះទេ ក៏រឹតតែជាអ្នកចូលរួមដំបូងបំផុត ក្នុងកិច្ចកសាងប្រទេសកម្ពុជាផងដែរ ។ នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៣ ជំរំកងកម្លាំងរក្សាសន្តិភាព របស់ចិន ត្រូវបានវាយប្រហារ ដោយក្រុមសកម្មជន មិនស្គាល់អត្តសញ្ញាណ ។ លោក Chen Zhiguo និង លោក Yu Shili ត្រូវបានពលីជីវិតទាំងវ័យក្មេង ក្នុងបុព្វហេតុសន្តិភាព ក្នុងប្រទេសកម្ពុជា ។ វីរជនដែលបានពលីជីវិត ស្មារតីរបស់ពួកគេ ត្រូវបានកត់ត្រាទុកជារៀងរហូត ។
ពាក្យថា “អរគុណសន្តិភាព” ដែលជាពាក្យពេចន៍ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។ ជាពាក្យពេចន៍ មិនត្រឹមតែត្រូវថ្លែងអំណរគុណ ដល់អ្នកបង្កើតសន្តិភាពប៉ុណ្ណោះទេ ហើយថែមទាំងជាការថ្លែងអំណរគុណ ដល់អ្នករក្សាសន្តិភាពផងដែរ ក្នុងនោះ រួមទាំងកងកម្លាំង ថែរក្សាសន្តិភាពរបស់ចិន និងវីរជនដែលបានបំពេញ បេសកកម្មក្នុងប្រទេសកម្ពុជា ពួកគេបានរួមចំណែក ជាកម្លាំង និងអាយុជីវិត ក្នុងកិច្ចរក្សាសន្តិភាពមួយនេះ ។ យើងបានយល់ពីអារម្មណ៍តក់ស្លុត ការពលីជីវិត ដោយឈាមស្រស់ និងទំនួលខុសត្រូវខ្ពស់របស់ពួកគេ។
លោក Luo Jinchun មិនឯកកោនោះទេ ព្រោះប្រទេសចិន មិនដែលបំភ្លេចរូបគាត់នោះឡើយ ប្រជាជនកម្ពុជា ក៏ចងចាំរូបលោកជារៀងរហូត ។ គ្រានោះ លោកសេនាប្រមុខ Chen Yi អតីតរដ្ឋមន្ដ្រីការបរទេសចិន និងសម្តេចចក្រី ញឹក ជូឡុង អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី ក្រសួងសិក្សាធិការផែន ការ និងទេសចរណ៍ នាសម័យនោះ បានចារលើផ្ទាំងសិលាដោយផ្ទាល់ ហើយប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់បានសម្រក់ទឹកភ្នែក និងជូនដំណើរលោកផងដែរ ។ រីឯលោក Chen Zhiguo និងលោក Yu Shili កងកម្លាំងរក្សា សន្តិភាព របស់ចិនទាំងពីររូប គឺជាវីរជនដ៏អង់អាច ព្រោះកងទ័ពរំដោះប្រជាជនចិន តែងគោរពច្បាប់វិន័យ យ៉ាងតឹងរឹង និងម៉ឺងម៉ាត់ ពុះពារឆ្ពោះទៅមុខ យ៉ាងក្លាហាន ពួកគេពេញចិត្ត និងស្ងប់ចិត្តជាមួយវិមាន រំឭកវីរជន រក្សាសន្តិភាពនិងផ្លូវជាតិលេខ៦ ដែលបានសាងសង់ក្រោមដំណក់ញើស រាប់មិនអស់ នាគ្រានោះផងដែរ បច្ចុប្បន្ននេះបានប្រែជាភាពអ៊ូអរខ្លាំង។
វីរជនដែលបានពលីជីវិត នឹងមានភាពរីករាយ នៅពេលឃើញអ្នកជំនាន់ ក្រោយបានលើកទង់ របស់ពួកគេបន្តដំណើរ ឆ្ពោះទៅមុខ ។ ទីបញ្ចុះសពវីរជន របស់លោក Luo Jinchun និងវិមានរំឭកវីរជនរក្សាសន្តិភាព របស់ចិនបានក្លាយជាវិមាន ចំណងមិត្តភាពចិន និងកម្ពុជា ពួកគេត្រូវបានឆ្លាក់ជាប់ ក្នុងក្រអៅបេះដូង របស់ប្រជាជនទាំងពីរប្រទេស ។ ហើយជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំយោធានិងនយោបាយក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាជន ក្នុងស្រុកប្រជាជនចិន បងប្អូនជាប់សែស្រឡាយចិន និងអ្នកជំនាញ ដែលបញ្ជូន មកកាន់ប្រទេសកម្ពុជា តែងសម្តែងនូវភាពនឹករឭក និងចូលរួមសោកស្តាយ យ៉ាងក្រៀមក្រំ។ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ចិន និងកម្ពុជាបានដកដង្ហើមរួមគ្នា រួមសុខទុក្ខជាមួយគ្នា ហើយសមិទ្ធផលជាច្រើន នៃការ កសាងសហគមន៍ ជោគវាសនារួមត្រូវ បានស្ដែង ជាបន្តបន្ទាប់ចំណងមិត្តភាព នៃកងទ័ព ទាំងពីរប្រទេស ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត បន្ទាប់ពីឆ្លងកាត់ការដុសខាត់ នៃជំងឺវីរុសកូវីដ-១៩ ទទួលបានសមិទ្ធផលផ្លែផ្កា លើវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច យោធាជាដើម ។
ប្រទេសចិនបានក្លាយជាប្រទេសដៃ គូពាណិជ្ជកម្ម វិនិយោគ និងប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។ ប្រវែងនៃផ្លូវថ្នល់និងស្ពាន ដែលប្រទេសចិនបានជួយសាងសង់ ដល់ប្រទេសកម្ពុជាមានប្រវែងជាង៣០០០គីឡូម៉ែត្រ ។ កិច្ចការរក្សាសន្តិភាព របស់ចិនក៏បានចាប់ផ្តើមមុនដំបូង គេនៅក្នុងប្រទេសកម្ពុជា ។ រយៈពេល៣០ឆ្នាំកន្លងមកនេះ ចិនបានបំពេញបេសកកម្មរក្សា សន្តិភាពជាង ២០ ប្រទេសនិងតំបន់ និងបានចាត់បញ្ជូន កងកម្លាំងប្រមាណជាង ៤ ម៉ឺននាក់ ។ ជាប់លំដាប់ទី១ ក្នុងចំណោមប្រទេសជាសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃអង្គការអង្គការសហប្រជាជាតិ និងជាប្រទេសលំដាប់ទី ២ ក្នុងការចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានក្លាយជាអ្នកផ្សព្វផ្សាយគំនិត សន្តិភាពនិងការអភិវឌ្ឍរបស់ចិន និងជាកម្លាំងគន្លឹះក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅលើពិភពលោក។
ថ្ងៃឆេងម៉េង (Qingming) គោរពវិញ្ញាក្ខន្ធមានអារម្មណ៍ក្ដុកក្តួល ចង់សម្រក់ទឹកភ្នែក បង្ហូតទង់ជាតិពាក់កណ្ដាលដង បង្ហាញពីសេចក្តីនឹករឭក។ កំណាព្យដ៏ក្រៀមក្រំ សម្រាប់លោកវីរជន Luo Jinchun ដែលសរសេរដោយបងប្អូនសែស្រឡាយចិន ក្នុងប្រទេសកម្ពុជាកាលពី៦១ឆ្នាំមុន ត្រូវបានបន្លឺឡើងសាជាថ្មី៖
លើទឹកដីដ៏ស្រស់បវរ នៃប្រទេសកម្ពុជា
អ្នកបានសម្រក់ដំណក់ញើសជាច្រើន
អ្នកបានយកឈាមស្រស់របស់ខ្លួន
ស្រោចស្រពលើដើមផ្កា នៃចំណងមិត្តភាពកម្ពុជានិងចិន។
… …យើងនឹងប្រើបេះដូងនៃស្នេហាជាតិរាប់មិនអស់
ត្បាញជាកម្រងផ្កាដ៏ធំមួយ
ផ្តល់ជូននៅខាងមុខផ្នូរ របស់អ្នក។
យើងនឹងយកផ្កា នៃចំណងមិត្តភាពកម្ពុជានិងចិន
ផ្តល់ជូននៅខាងមុខផ្នូរ របស់អ្នក។
中国维和、援柬英烈永垂不朽,中柬友谊万古长青
你没有回家,驻足守候这片土地,留在这里却铭记在我心里;你已回家,我们不能没有你,高耸的碑影轻声讲述着和平的不易……
每到清明这个充满思念的日子,总是有许多熟悉的面孔浮现在我们的眼前,远去的维和、援柬英烈,便从记忆深处向我们走来,走进我们的深深的思念之中。
1959年,31岁的罗锦春作为中国政府援柬地质专家到柬执行地质普查任务,不仅首次在柬勘探到了丰富的铁矿和石英石矿,还帮助当地民众寻找地下水源,解决了其用水难的问题,受到当地居民的热烈欢迎。1960年3月10日,罗锦春在一次地质勘探中因雷管爆炸不幸壮烈牺牲,永远长眠在高棉大地。
1992年,约800名中国人民解放军官兵背负着祖国和人民的重托,赴柬执行维和任务。这是我军首次执行联合国维和任务。当时柬尚未结束战乱,满目疮痍,百废待兴。我维和官兵不畏艰险,克服万难,架桥铺路,修建营房,不仅成为中柬友谊的见证者,更成为柬重建家园的最早参与者。1993年5月21日晚,中国维和部队营地突遭不明身份武装分子袭击,陈知国和余仕利两名同志壮烈牺牲,为柬埔寨的和平事业献出了年轻的生命。
英烈已逝,精神永存。洪森首相倡导的“感谢和平”,不仅是感谢和平的缔造者,更是感谢和平的守护者,其中包括为柬和平发展贡献自己力量甚至生命的中国维和、援柬英烈,我们从他们身上感觉到了灵魂的悸动、血液的奔流和责任的担当。
罗锦春烈士并不孤独,因为祖国未曾忘记他、柬民众永远缅怀他。时任中国外交部长陈毅元帅和柬副首相兼计划大臣涅刁龙将军亲自为其题写碑文,上万名柬民众含泪为其送葬。陈知国和余仕利两名维和烈士是无畏的,因为人民解放军永远令行禁止、勇往直前,两名维和烈士同时也是欣慰的,维和烈士纪念碑脚下、当年撒下无数汗水修建的6号公路,如今已车水马龙、奔流不息。
先烈九泉应笑慰,擎旗自有后来人。罗锦春烈士陵园、中国维和烈士纪念碑已成为中柬友谊的丰碑,矗立在两国人民心中,每年都有许多柬军政高层、当地民众、华人华侨和援柬专家自发去缅怀英灵,寄托哀思。近年来,在两国领导人的共同指引下,中柬同呼吸、共患难,命运共同体建设成效显著,两国两军友谊历经新冠疫情淬炼进一步升华升级,在政治、经济、军事等领域硕果累累。中国已成为柬最大贸易伙伴、投资国和旅客来源国,援建柬道路桥梁已逾3000公里;中国维和亦从柬起步,30年来已赴20多个国家和地区遂行维和任务,出动兵力约4万余人,居联合国五大常任理事国之首,同时是联合国维和行动第二大出资国,成为中国和平发展理念的传播者和维护世界和平发展的关键力量。
祭日清明欲泪流,国旗杆半寄春秋。耳边又响起了61年前柬侨胞为罗锦春烈士写的悼诗:
在柬埔寨美丽的土地上,
你撒下了不少汗水,
你又用你沸腾的鲜血,
灌溉柬中友谊的花丛。
……我们会用无数颗爱国的心,
编织成大花圈,
供献在你的墓前;
我们会用柬中友谊的花朵,
供献在你的墓前。