ព័ត៌មានជាតិ

បម្រាមគោចរ ពីម៉ោង៨យប់ដល់៥ភ្លឺ ៖ បុគ្គលិករដ្ឋ-ឯកជន ក្រោយចេញធ្វើការម៉ោង៨ ត្រូវមានលិខិតបញ្ជាក់ ពីស្ថាប័ន

ភ្នំពេញ ៖ ក្រុមមន្រ្តីជាន់ខ្ពស់ របស់រាជធានីភ្នំពេញ បានឲ្យប្រជាពលរដ្ឋ ដែលជាបុគ្គលិករដ្ឋនិងក្រុមហ៊ុនឯកជន នានា ដែលចេញពីធ្វើការ នៅក្រោយម៉ោង៨យប់ ត្រូវមានលិខិត បញ្ជាក់ពីស្ថាប័ន ហើយដាក់តាមខ្លួន ជាប់ជានិច្ច។

សាលារាជធានីភ្នំពេញ ដាក់បម្រាមគោចរហាមឃាត់ ការធ្វើដំណើរ ពីម៉ោង៨យប់ដល់៥ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃចាប់ពី១-១៤មេសា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងនាថ្ងៃ១ មេសាថា បុគ្គលិកឯកជន និងមន្ត្រីរាជការដែលចេញ ពីធ្វើការក្រោយម៉ោង ៨យប់ ត្រូវមានលិខិតបញ្ជាក់ពីប្រធាន ឬក្រុមហ៊ុន ហើយយកជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងដែរថា ចំពោះអ្នកដែលធ្វើការចេញក្រោយម៉ោង ៨នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះតទៅ ។

លោកថា ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យាន្តយន្ត យកមករក្សាទុក ហើយត្រូវឲ្យធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃ បើមិនអនុវត្តតាមនោះទេ សមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់ ៕

To Top