ភ្នំពេញ ៖ ធនាគារអេស៊ីលីដា និងABAនៅជិតផ្សារព្រែកអញ្ចាញ ក្នុងស្រុកមូលកំពូល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៦បានបើកដំណើរការវិញហើយនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ក្រោយផ្អាកសកម្មភាពជិត១០ថ្ងៃមកនេះ ។
ក្នុងនោះចំពោះបុគ្គលិក៦នាក់នៅធនាគារអេស៊ីលីដា និង២នាក់ នៅធនាគារ ABA បានប៉ះពាល់ទីតាំង ដែលមានបុគ្គលដែលមានការសង្ស័យកូវីដ-១៩ ចេញ-ចូល ត្រូវបន្តធ្វើចត្តាឡីស័កនៅធនាគារ ដែលដាក់ឲ្យនៅដាច់ដោយឡែក រហូតបានយកសំណាកលើកទីពីរ៕


