ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការ ជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងលោកស្រី នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានចាត់អោយតំណាងរបស់ខ្លួន នាំយកអំណោយ ជាគ្រឿងឧបភោគ និងបរិភោគ និងម៉ាស់ ប្រគល់ជូន សាលាទ័ពជើងទឹក សម្រាប់ប្រើប្រាស់ ។


លោកឧត្តមនាវីទោ សៅ ចាន់ មេបញ្ជាការរងទីបញ្ជាការជួរមុខ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមនាវីឯក ទៀ សុខា បាននាំយកអំណោយ ប្រគល់ជូនសាលាទ័ពជើងទឹក រួមមាន៖ ទឹកបរិសុទ្ធ ចំនួន២៥កេស, ម៉ាសចំនួន៥០០០ម៉ាស, ទឹកក្រូច ចំនួន២០កេស, មីថៃ ចំនួន២០កេស និងអាល់កុល ចំនួន២កាន សម្រាប់ប្រើប្រាស់ និងចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩-១៩ ក្នុងសហគមន៍ ។


នាឱកាសនោះ លោកឧត្តមនាវីឯក ទៀ សុខា ក៏បានផ្តាំផ្ញើ និងក្រើនរំលឹក ចំពោះអនុវត្តឲ្យបានម៉ឺងម៉ាត់ ជាទីបំផុត នូវប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា “៣ការពារ និង៣កុំ” ទាំងអស់គ្នាផងដែរ៕

