ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា តាមរយ: លោក ហ៊ុន ម៉ាណែត និងភរិយា បានអនុញ្ញាតិឲ្យមន្ទីរពេទ្យ មិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រើប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដើម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរង់ចាំ លទ្ធផលតេស្តជំងឺកូវីដ-១៩ ។
នេះគឺជាការគិតគូរយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់ប្រជាជន ប្រកប ដោយទឹកចិត្តដ៏ល្អប្រពៃ និងបេះដូងមនុស្សធម៌ របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងដើម្បីជួយសម្រួលដល់មន្ទីរពេទ្យ ដែលកំពុងព្យាបាល អ្នកជំងឺកូវីដ១៩ និងដើម្បីបង្កើនការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែលមានអាការ:សង្ស័យ ជំងឺកូវីដ-១៩ ។