ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា បើទោះជាក្នុងថ្ងៃចុង សប្តាហ៍ក៏ដោយ យុទ្ធនាការចាក់ វ៉ាក់សាំង របស់យើងមិនបានបង្អាក់ ឬបង្អន់ល្បឿន ឡើយ ហើយកិច្ចខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូពេទ្យពិត ជាសរបញ្ជាក់ ពីមនសិកា លះបង់ខ្ពស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ ដែលក្នុងដំណាក់កាល ដ៏សំខាន់មួយនេះ យើងកំពុងតស៊ូ ដើម្បីការពារអាយុជីវិត ប្រជាជន។
តាមរយៈគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី៣ មេសានេះ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានបញ្ជាក់ថា «ក្នុងនាមជាប្រជាជនខ្មែរ មួយរូប ខ្ញុំសូមថ្លែងអំណរគុណ សារជាថ្មីម្តងទៀត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងបំពេញបេសកកម្ម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងក្រុមមនុស្សអាទិភាពមួយចំនួនទៀត ។ បើទោះជាក្នុងថ្ងៃចុងសប្តាហ៍ក៏ដោយ យុទ្ធនាការចាក់វ៉ាក់សាំង របស់យើងមិនបានបង្អាក់ ឬបង្អន់ល្បឿនឡើយ ។ កិច្ចខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូពេទ្យពិត ជាសរបញ្ជាក់ពីមនសិការលះបង់ខ្ពស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ ដែលក្នុងដំណាក់កាលដ៏សំខាន់មួយនេះ យើងកំពុងតស៊ូដើម្បីការពារអាយុជីវិតប្រជាជន” ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999


