ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយរហូតដល់ ៣២៩នាក់ ខណៈរកឃើញអ្នកឆ្លងថ្មី ៩៩នាក់ទៀត សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៩៩នាក់មាននៅស្វាយរៀង ៤៤នាក់ ភ្នំពេញ ៣៣នាក់ កោះកុង ៨នាក់ កណ្ដាល ៥នាក់ ព្រះសីហនុ ៤នាក់ ត្បូងឃ្មុំ ៤នាក់ តាកែវម្នាក់ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែមេសានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៦៤៥នាក់ ក្នុងមានអ្នកជាសះស្បើយ ១៥៨៥នាក់ អ្នកកំពុងព្យាបាល ១០៣៦នាក់ និងមានអ្នកស្លាប់ ១៩នាក់ ៕