ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានជាសះស្បើយពីជំងឺកូវីដ១៩ថ្មី ចំនួន៩៤នាក់ និងមានអ្នកមានឆ្លងថ្មី ៦៣នាក់ ។
ក្នុងនោះ អ្នកឆ្លងថ្មីមាននៅភ្នំពេញ ចំនួន៣១នាក់ ស្វាយរៀងចំនួន២២នាក់ ព្រះសីហនុចំនួន៦នាក់ កំពង់ឆ្នាំងម្នាក់ កោះកុងម្នាក់ កណ្តាលម្នាក់ និងព្រៃវែងម្នាក់។
គិតត្រឹមព្រឹកថ្ងៃ៥ មេសា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧៥២នាក់ អ្នកជាសះស្បើយចំនួន១៧៤៧នាក់ អ្នកកំពុងព្យាបាល ចំនួន៩៧៩នាក់ និងអ្នកស្លាប់ចំនួន២១ នាក់ ៕







