ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ រក ឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន ៣១រូប ដែលជាករណីឆ្លង ក្នុងសហគមន៍ ដូច្នេះអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ទៅអាជ្ញាធរ មូលដ្ឋាន ជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់ ៕