ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរកឃើញ ករណីវិជ្ជមានកូវីដ១៩ចំនួន ៣ នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។
អ្នកជំងឺរួមមាន៖១.ឈ្មោះ ថូន ចន្ធូ ភេទស្រី មានផ្ទៃពោះ ៩ ខែ រស់នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ពលករ មកពីភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស កំបូល។
២.ឈ្មោះ ណាង ស្រីនិត ភេទស្រី រស់នៅ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាពលករមកពី ខេត្តព្រះសីហនុ ចំណុចអូរ៥។
៣.ឈ្មោះ ជាន សំណាង ភេទប្រុស រស់នៅឃុំក្រពើរពីរ ស្រុកលវែងជាអ្នកដែលបាន ប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ មាស សម្បត្តិ ជាអ្នកមកពីខេត្តកណ្តាល៕



