Covid-19

អ្នករស់នៅក្នុងបុរីប៉េងហួត ទល់មុខសាលាកសិកម្មព្រែកលៀប ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ បើតាមការប្រកាសរបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ គឺមានស្រ្តីម្នាក់អាយុ១៨ឆ្នាំ ជាអាជីវករលក់គ្រឿងអគ្គិសនី នៅផ្សារអូឫស្ស៊ី តូបលេខ១០១-១០២ ជាន់ផ្ទាល់ដី ច្រកទី៣ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៩ ផ្លូវលេខ៩A បុរីប៉េងហួតទប់មុខសាលាកសិកម្មព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារបានឆ្លងជំងឺកូវីដ១៩។

ក្នុងលិខិតរដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយ ក្រោយការប្រកាសរបស់ក្រសួងសុខាភិបាល គឺបានបង្ហាញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៤នាក់ក្នុងមូលដ្ឋានខ្លួន ដើម្បីឲ្យអ្នកដែលដឹងខ្លួនថា បានពាក់ព័ន្ធត្រូវប្រញាប់ធ្វើតេស្តរកមេរោគកូវីដ១៩។

គិតមកត្រឹមព្រឹកថ្ងៃ៦ មេសានេះ រកឃើញអ្នកលក់ដូរ នៅផ្សារអូឫស្ស៊ីមានផ្ទុកជំងឺកូវីដ១៩ថ្មី សរុបទាំងអស់ ៣៦នាក់ហើយ ៕

To Top