ព័ត៌មានជាតិ

ទីបំផុត! ឃាតកសម្លាប់ក្មេងប្រុស អាយុ១០ឆ្នាំ បោះចោលក្នុងព្រៃ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបាន

ភ្នំពេញ ៖ ឃាតកដែលសម្លាប់ក្មេងប្រុសអាយុ ១០ឆ្នាំ ឈ្មោះ ជា ប៊ុមហេង យកទៅបោះចោលក្នុងព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំង ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយ ។ ការចាប់ខ្លួនធ្វើឡើង កាលពីម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ ។

សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម៉ោង១៥និង៣០នាទី មានករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ លើកុមារារងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ អុន ភាម៉ុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិល ទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារា រងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថា កុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារា រងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដី មានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។

រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃើញសាកសព កុមារា រងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យ បច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យ រាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញ ស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា កុមារារងគ្រោះស្លាប់ ដោយសាប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។

លុះដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលា ១១ព្រឹក សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ១គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ១ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

To Top