ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសពីការឆ្លងជំងឺកូវីដ១៩ថ្មី កើតឡើងលើពលរដ្ឋចំនួន៩១នាក់ទៀត និងមានករណីជាសះស្បើយ ចំនួន៣០នាក់។
ក្នុងចំណោមកើតថ្មីចំនួន៩១នាក់នេះ មាននៅភ្នំពេញចំនួន៧៨នាក់ តាកែវចំនួន៤នាក់ ស្វាយរៀងចំនួន៣នាក់ ត្បូងឃ្មុំម្នាក់ ពោធិ៍សាត់ម្នាក់ កំពង់ចាមម្នាក់ ប៉ៃលិនម្នាក់ និងព្រៃវែងម្នាក់។
គិតមកត្រឹមព្រឹកថ្ងៃ៧ មេសា នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន២៩១៥ នាក់ អ្នកជាសះស្បើយចំនួន១៨២៤ នាក់ អ្នកកំពុងព្យាបាលចំនួន១០៦៤ នាក់ និងអ្នកស្លាប់ចំនួន២២ នាក់៕