Covid-19

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឆ្លងវីរុសកូវីដ-១៩ បានធូរស្រាលជាងមុន

ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់លោក ហុឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា តាមព័ត៌មានពីមន្ទីរពេទ្យមក លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឆ្លងវីរុសកូវីដ-១៩ នៅពេលនេះ បានធូរស្រាលជាងមុន ហើយឥឡូវគ្រូពេទ្យបានបញ្ជូន ចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកឲ្យសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ ។ នេះបើយោងតាមទូរទស្សន៍ជាតិ ។

To Top