ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមយុវជន គណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកទេយ្យវត្ថុ ប្រគេនព្រះចៅ អធិការវត្ត គីរីសាគរ ម៉ាអ៊ូរ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ​ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំ ក្រុមយុវជន​ គណបក្សប្រជាជនកម្ពុជា​ ខេត្តព្រះសីហនុ នាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគេនជូនព្រះចៅអធិការ វត្តគីរីសាគរ ម៉ាអ៊ូរ ក្នុងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ សម្រាប់ប្រគេនព្រះចៅអធិការវត្ត នាឱកាសនោះរួមមាន៖ ថវិកាសម្រាប់កសាងវត្ត ចំនួន 3,500,000 ៛ និង200 $, ថវិកាប្រគេនព្រះសង្ឃ 6អង្គ ក្នុង1អង្គ៥០០,០០០រ សរុបចំនួន ៣,០០០,០០០៛, ថវិកា​ ជូនតាជីយាយជី ចំនួន ៧០០,០០០៛, អង្ករ ចំនួន ១០០០ គ.ក, ត្រីងៀត ចំនួន ២៥ គ.ក, ត្រីខកំប៉ុង ចំនួន ១០ កេះ, មីថៃ ចំនួន ១០ កេះធំ, ទឹកសុទ្ធ ចំនួន ៥០ កេះ, ទឹកក្រូច​ ចំនួន ៥ កេះ, ទឹកត្រី ​​ចំនួន ១០ យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០ យួរ, សៀង ចំនួន ៥ គ.ក, ខ្ទឺមសរ ចំនួន ១ បាវ, ប៊ីចេង ចំនួន ៥ គ.ក, អាល់កុល ចំនួន ១ កាន ស្មើនឹង៣០លីត្រ និងកំប៉ុងដាក់អាល់កុល ចំនួន ១០កំប៉ុង៕

To Top