ព័ត៌មានជាតិ

កម្ពុជា ជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រទេស១៧ លើពិភពលោក សម្រាប់ការផ្ដល់អាទិភាព ចាក់ថ្នាក់វ៉ាក់សាំង កូវីដ-១៩ ជូនគ្រូបង្រៀន

ភ្នំពេញ ៖ ថ្មីៗនេះអង្គការវិស័យអប់រំ វិទ្យាសាស្ដ្រ និងវប្បធម៌ នៃអង្គការ សហប្រជាជាតិ ហៅកាត់ថា អង្គការយូណេស្កូ បានចាត់ទុកប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រទេស ទាំង១៧ នៅលើសកលលោកដែលផ្ដល់អាទិភាព ក្នុងការចាក់វ៉ាក់សាំ ងកូវីដ-១៩ ជូនគ្រូបង្រៀន។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ អង្គការយូណេស្កូ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បាន ឱ្យ ដឹង ថា «ការផ្ដល់ចំណាក់ថ្នាក់ នេះត្រូវបានធ្វើឡើង តាមរយៈការសិក្សាស្រាវជ្រាវ លើប្រទេស ចំនួន១៥០ នៅក្នុងពិភពលោក ដោយអង្គការយូណេស្កូ និងក្រុមការងារអន្ដរជាតិ ទទួលបន្ទុកគ្រូបង្រៀន សម្រាប់ការអប់រំ ឆ្នាំ២០៣០ អស់រយៈពេល ១ឆ្នាំ ចាប់តាំងពីការរីករា លដាលនៃជំងឺកូវីដ-១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១» ។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Councuil) ដែលមានសមាជិក មកពី៥២ប្រទេស និង១ដែនដី នៅទ្វីបអាស៊ី និងជាដៃគូសហប្រតិបត្តិការ ផ្នែកវប្បធម៌នៅអាស៊ីមួយ របស់អង្គការយូណេស្កូ បានសម្ដែងនូវការអបអរសាទ ចំពោះការ ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងការខិតខំស្វះស្វែង រកវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនក្រុមប្រជាជន អាទិភាព ពិសេសគ្រូបង្រៀន ប្រជាជនដែលប្រឈមផ្ទាល់ ទៅនឹងការឆ្លង ក៏ដូចជា ប្រជាជនកម្ពុជា ទាំងមូល ខណៈដែលបណ្ដាប្រទេសស្ទើរ តែទាំងអស់នៅក្នុងពិភពលោក កំពុងខ្វះខាតវ៉ាក់សាំង សម្រាប់ ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ។

ជាងនេះទៅទៀត មិត្តភក្តិ អន្ដរជាតិជាច្រើន តែងលើកសរសើរប្រទេសកម្ពុជាថា ជាប្រទេសតូច ប៉ុន្ដែចិត្តទូលាយ ហើយក៏ជាប្រទេសតូច ដែលមានអត្ដសញ្ញាណជាតិ រឹងមាំផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top