កោះកុង: លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧គ្រួសារ និងទូកចំនួន២គ្រឿងស្ថិត នៅភូមិតាមាឃ ឃុំអណ្តូងទឹកស្រុកបូទុមសាគរខេត្តកោះកុង កាលពីយប់ថ្ងៃទី៦ខែមេសាឆ្នាំ២០២១ បានរងគ្រោះធម្មជាតិដោយសារ ព្យុះភ្លៀងខ្យល់កន្រ្តាក់ខូចខាត ។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាត់ បាទក្រហមកម្ពុជាស្រុកបូទុមសាគរបានឲ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧ខ្នងនិងទូកនេសាទខ្នាតតូចចំនួន២គ្រឿងត្រូវខូចខាតដោយសារមានភ្លៀងខ្យល់កន្ត្រាក់យ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ លោកបាននាំអំណោយអនុសាខាកាកបាទក្រហមស្រុកផ្តល់ជូនមាន៖
១- តង់ អង្ករ២០គីឡូក្រាម ទឹកសុីអុីវប៑ីចេងទឹកត្រី អំបិល ស្ករសត្រីខកំប៉ុង អាវយឺត ម៉ាស១កញ្ចប់ ១ក្នុងគ្រួសារស្មើរ
២- សង្ក័សី២០៨សន្លឹក ប្រូសុីម៉ងត៍១៨០សន្លឹក
៣-ថវិការមួយចំនួនរបស់អនុសាខាកាកបាទក្រហមស្រុក ក្នុងឱកាសនោះលោកស្រីមិថុនា ភូថង អភិបាលខេត្តបានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ៣,១៥០,០០០៛ផងដែរដើម្បីជួយដល់គ្រួសាររងគ្រោះ។





