ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មកដល់ពេលនេះកម្មករ-កម្មការី បម្រើការងារ នៅក្នុងរោងចក្រ ឌីន ហាន ប្រមាណជា៥០នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។
ជាមួយនឹងការរកឃើញនេះ អ្នកនាំពាក្យរូបនេះក៏ សូមអំពាវនាវ ដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាក ដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែក ។

សូមបញ្ជាក់ថា រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិតចំនួនជិត៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារ នៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់៕
