ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល បានសម្រេចចេញនីតិវិធី សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅផ្ទះ។
សេចក្តីសម្រេច បានឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានកម្រិតស្រាលត្រូវ នៅក្នុងបន្ទប់ ប្រើបន្ទប់ទឹក និងរបស់របរប្រើប្រាស់ផ្សេងៗដាច់ដោយឡែកពីសមាជិក។
ក្នុងករណីមើលទៅអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ត្រូវរាយការណ៍ទៅកាន់គ្រូពេទ្យជាបន្ទាន់ ៕
















