ភ្នំពេញ ៖ ក្នុងចំណោម១១៣នាក់ ដែលក្រសួងសុខាភិបាល ប្រកាសថា កម្ពុជាមានឆ្លងជំងឺកូវីដ១៩ នោះ គឺនៅភ្នំពេញ មានចំនួនច្រើនជាងគេ រហូតដល់១០៣នាក់ ខណៈនៅខេត្តព្រះសីហនុ មាន៣នាក់ កណ្ដាល៣នាក់ ស្វាយរៀង៣នាក់ និងកំពតម្នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៣០២៨ នាក់អ្នកជាសះស្បើយ ចំនួន១៩១៤នាក់ អ្នកកំពុងព្យាបាល ចំនួន១០៨៥នាក់ និងអ្នកស្លាប់ ចំនួន២៤ នាក់ ៕





