Covid-19

កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១១៣នាក់ទៀត ភ្នំពេញអ្នកឆ្លង១០៣នាក់ និងជាសះស្បើយថ្មី ចំនួន៩០នាក់

ភ្នំពេញ ៖ ក្នុងចំណោម១១៣នាក់ ដែលក្រសួងសុខាភិបាល ប្រកាសថា កម្ពុជាមានឆ្លងជំងឺកូវីដ១៩ នោះ គឺនៅភ្នំពេញ មានចំនួនច្រើនជាងគេ រហូតដល់១០៣នាក់ ខណៈនៅខេត្តព្រះសីហនុ មាន៣នាក់ កណ្ដាល៣នាក់ ស្វាយរៀង៣នាក់ និងកំពតម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៣០២៨ នាក់អ្នកជាសះស្បើយ ចំនួន១៩១៤នាក់ អ្នកកំពុងព្យាបាល ចំនួន១០៨៥នាក់ និងអ្នកស្លាប់ ចំនួន២៤ នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×