Covid-19

Breaking News៖ អភិបាលរាជធានី ប្រកាសបិទទាំងស្រុង តំបន់មួយចំនួន នៃភូមិសាស្ត្រ ៣ខណ្ឌ ១៤ថ្ងៃ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលបណ្តាលឲ្យចំនួន អ្នកឆ្លងនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងខ្លាំង ជាង៥០០នាក់ក្នុងមួយថ្ងៃ នឹងបន្តកើនឡើងថែមទៀតនោះ លោក​ ឃួង ស្រេង នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ទាំងស្រុង (Lockdown) នៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រ ៣ខណ្ឌ នៃរាជធានីភ្នំពេញ ។

ទីតាំងដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់ទាំងស្រុង​ រយៈពេល២សប្តាហ៍ គិតចាប់ពីវេលាម៉ោង០០ នៃថ្ងៃទី១០ មេសា ដល់ថ្ងៃទី២៣ មេសា ឆ្នាំ២០២១ នាពេលនេះរួមមាន៖

១.សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២ (ខណ្ឌមានជ័យ)

២.ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១, ភូមិចំការឪឡឹក១, ភូមិប៉ប្រកខាងត្បូង, ភូមិប៉ប្រកាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃង្កាត់ការកាបទី២ (ខណ្ឌពោធិសែនជ័យ)

៣.ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម (ខណ្ឌសែនសុខ)

To Top