Covid-19

វ៉ាក់សាំងកូវីដ១៩ ប្រមាណ ៨លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ប្រមាណ ៨លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងមកដល់កម្ពុជាបន្តបន្ទាប់ តាមកាលបរិច្ឆេទគ្រោងទុកដូចតទៅ៖

  1. ៥០ ម៉ឺនដូស នឹងមកដល់នៅថ្ងៃ១៧ ខែមេសានេះ
  2. ១ លាន ៥០ ម៉ឺនដូស មកដល់ខែឧសភា
  3. ៣ លានដូស មកដល់ខែមិថុនា
  4. ២ លានដូស មកដល់ខែកក្កដា
  5. ១ លានដូស មកដល់ខែសីហា៕
To Top