ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំហរយ៉ាងម៉ឺងមាត់់ និងណែនាំអោយក្រសួងសុខាភិបាល រៀបចំវ៉ាក់ដូសទី២ ជូនសម្ដេច ដើម្បីត្រៀបបំរុងចូលរួមកិច្ចប្រជុំបន្ទាន់ណាមួយ លើបញ្ហាប្រទេសភូមា។

គួររំលឹកផងដែរថា បញ្ហានៅក្នុងប្រទេសភូមា ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានសូជី ដោយឧត្តមសេនីយ៍ Min Aung Hlaing កាលពីដើមខែកុម្ភៈ មកទល់ពេលនេះ មិនទាន់មានសភាព ធូរស្រាលនៅឡើយទេ ប៉ុន្តែជំនួសមកវិញនូវការដាក់ទណ្ឌកម្ម ពីបណ្ដាប្រទេសមហាអំណាច មួយចំនួន ជាពិសេសសហរដ្ឋអាមេរិក ។
ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា “ខ្ញុំទទួលនៅថ្ងៃទី៣ (មីនា) ត្រូវទទួលនៅថ្ងៃទី២៩ មេសា ប៉ុន្តែប្រសិនបើមានប្រជុំពិសេសបន្ទាន់ របស់អាស៊ាននៅទីក្រុងហ្សាកាតា ឬនៅទីក្រុងប្រុយណេ លើបញ្ហាមួយចំនួន ក្នុងនោះមានបញ្ហាមីយ៉ាន់ម៉ា ផងដែរ ហើយគាប់ជួនពេលនោះ ការប្រជុំត្រូវការមុនការចាក់(វ៉ាក់សាំង)នៅថ្ងៃទី២៩ ខ្ញុំសូមចាក់មុនដើម្បីឲ្យ ខ្ញុំបានទទួលដូសទី២” ៕

