Covid-19

រកឃើញអ្នកឆ្លង កូវីដ១៩ថ្មី ១៥៧នាក់ និងអ្នកជាសះស្បើយ៧២នាក់


ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ មេសានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៥៧នាក់ ក្នុងនោះករណី ឆ្លងសហគមន៍ ១៥៦ នាក់និងអ្នកដំណើរពីបរទេស ១នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន៧២នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុប ៤២៣៨ នាក់,អ្នកជាសះស្បើយ ២១៥២ នាក់, អ្នកកំពុងព្យាបាល ២០៥២ នាក់និងអ្នកស្លាប់ ២៩ នាក់៕

To Top