Covid-19

អាជ្ញាធរកំពុងរក អ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៩នាក់ នៅប្ញស្សីកែវ ភាគច្រើនជាអាជីវករ ផ្សារអូរឬស្សី និងកម្មកររោងចក្រ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បាន និងកំពុងស្វែងរកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ៣៩ នាក់នៅក្នុងមូលដ្ឋានខ្លួន នាថ្ងៃទី៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

អ្នកផ្ទុកកូវីដ១៩ ចំនួន ៣៩ នាក់នោះ រួមមាន ៖

១/ ស្ត្រី អាយុ ៣៨ ឆ្នាំ មុខរបរលក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបន្ទប់ជួលលេខ៣ ជិតផ្សារសាមគ្គី ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២/ បុរស អាយុ ៤០ ឆ្នាំ មានមុខរបរ មន្ត្រី នៅគណៈវិស្វករនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានទីលំនៅ ផ្ទះលេខ ១១ច ផ្លូវ បេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ (លទ្ធផលវិជ្ជមាន ខណៈកំពុងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ)។

៣/ បុរស អាយុ ៣០ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន D.S.E សាខាជ្រោយចង្វារ មានទីលំនៅ នៅផ្ទះលេខ ២២១ច ផ្លូវ លំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ (លទ្ធផលវិជ្ជមាន ខណៈកំពុងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ)

៤/ បុរស អាយុ ២៥ ឆ្នាំ មុខរបរ ពេទ្យ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល មានទីលំនៅ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៥/ បុរស អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៦/ បុរស អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះ មានទីលំនៅ នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៧/ ស្ត្រី អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរីអង្គរភ្នំពេញ ផ្ទះលេខ៤០ ផ្លូវ១៨០០ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៨/ ស្ត្រី អាយុ ៧៥ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៩/ បុរស អាយុ ៥១ ឆ្នាំ មុខរបរ មន្ត្រីនគរបាល នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានទីលំនៅ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

១០/ បុរស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ៤J ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

១១/ ស្ត្រី អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិក នៅគ្លីនិក សាន ភារ៉ូ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

១២/ បុរស អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិក នៅគ្លីនិក សាន ភារ៉ូ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

១៣/ បុរស អាយុ ៣៦ ឆ្នាំ មានមុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ១១១ ផ្លូវបេតុង នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ (លទ្ធផលវិជ្ជមាន ខណៈកំពុងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ)។

១៤/ ស្ត្រី អាយុ ៥៩ ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣៣១ ផ្លូវជាតិលេខ៥ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

១៥/ បុរស អាយុ ៣៦ ឆ្នាំ មានមុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ១១១ ផ្លូវបេតុង នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

១៦/ បុរស អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ10B ផ្លូវ៩៩R សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

១៧/ ស្ត្រី អាយុ ២៩ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ10B ផ្លូវ៩៩R សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

១៨/ ស្ត្រី អាយុ ៦២ ឆ្នាំ មុខរបរ លក់អង្ករ នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ១៩ ផ្លូវបេតុង នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

១៩/ ស្ត្រី អាយុ ៣៧ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ២១៥ ផ្លូវ៦២ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២០/ បុរស អាយុ ៣០ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ២៩ ផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២១/ បុរស អាយុ ៣៩ ឆ្នាំ មុខរបរ លក់ត្រីនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ២៤២៩ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២២/ ស្ត្រី អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ៨៣H ផ្លូវ១០៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២៣/ ស្ត្រី អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ៨B ផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២៤/ ស្ត្រី អាយុ ២២ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ នៅបន្ទប់ជួលលេខ១៧០ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២៥/ ស្ត្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មការនីរោងចក្រម៉េង អៀង មានទីលំនៅ នៅបន្ទប់ជួលលេខ៣២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២៦/ ស្ត្រី អាយុ ៤២ ឆ្នាំ មុខរបរ កម្មការនីរោងចក្រម៉េង អៀង មានទីលំនៅ នៅបន្ទប់ជួលលេខ២៨៧ ផ្លូវ៥៩៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២៧/ បុរស អាយុ ៣៤ ឆ្នាំ មុខរបរ កម្មការនីរោងចក្រម៉េង អៀង មានទីលំនៅ នៅភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២៨/ ស្ត្រី អាយុ ២៦ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ ស្នាក់នៅបន្ទប់ជួលលេខ១៧០ ផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២៩/ ស្ត្រី អាយុ ៣៦ ឆ្នាំ មុខរបរ កម្មការនីរោងចក្រ MIG មានទីលំនៅ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣០/ ស្ត្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មការនីរោងចក្រម៉េង អៀង មានទីលំនៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣១/ ស្ត្រី អាយុ ៣៤ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ ស្នាក់នៅបន្ទប់ជួលលេខA11 ផ្លូវ៥៩៨ (ច្រកចូលជាប់ លី ហួរ) សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣២/ ស្ត្រី អាយុ ៣៨ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣៣/ បុរស អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ ផ្ទះលេខ៥២ ផ្លូវ៩៩ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣៤/ ស្ត្រី អាយុ ៣៨ ឆ្នាំ មុខរបរ កម្មការនីនៅរោងចក្រ សូឃ្លេនឌើ មានទីលំនៅ ផ្ទះលេខ៥២ (ជិតសាកលវិទ្យាល័យការពារជាតិ) ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣៥/ បុរស អាយុ ៤៥ ឆ្នាំ មុខរបរ អ្នកដឹកឥវ៉ាន់នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣៦/ ស្ត្រី អាយុ ៤៥ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរី លឹម ឈាងហាក់ផ្ទះលេខ៦០ ផ្លូវ៤ ភូមិក្រោលគោសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣៧/ ស្ត្រី អាយុ ៥១ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរីអង្គរភ្នំពេញផ្ទះលេខ១១ ផ្លូវ៧ ភូមិបឹងរាំងសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣៨/ បុរស អាយុ ៣៦ ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៉ីលីដា(គីឡូម៉ែតលេខ៦) មានទីលំនៅ ផ្ទះលេខ២៣១ ផ្លូវកំពង់ដរ ក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣៩/ បុរស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៉ីលីដា(គីឡូម៉ែតលេខ៦) មានទីលំនៅ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ អាជ្ញាធរបានឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះសមាសភាពខាងលើ (អាជ្ញាធរខណ្ឌ សូមរក្សាសិទ្ធិបុគ្គលដោយមិន បញ្ចេញឈ្មោះសាម៉ីខ្លួនឡើយ) ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

To Top