Covid-19

WHO ប្រចាំកម្ពុជា ព្រមានថា យើងឈរនៅមាត់ជ្រោះ នៃសោកនាកម្មក្នុងប្រទេស ដែលបង្កឡើងដោយជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានថ្លែងថា កម្ពុជាកំពុង ឈរនៅមា ត់ជ្រោះនៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្កឡើហដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេល បច្ចុប្បន្ននេះ ។

យោងតាមលិខិតរបស់អង្គការសុខភាពពិភពលោក លោកស្រី លី អៃឡាន បានឲ្យដឹងថា ខណៈពេលកម្ពុជាកំពុងប្រ ឈមនឹងការផ្ទុះរាលដាលដ៏អាក្រក់ដែលមិនធ្លាប់មានកន្លងមក អង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានចេញសេ ចក្តីព្រមានធ្ងន់ៗមួយថា ពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងខ្លួន អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីការពារគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្លួន។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា «យើងឈរនៅមាត់ជ្រោះ នៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្ករឡើងដោយសា រការរាតត្បាតនៃជំងឺវីដ១៩នាពេលបច្ចុប្បន្ននេះ។ ទោះជាយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែប្រឈមនឹងការលំបាកក្នុងការគ្រប់គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើនឡើងរាល់ថ្ងៃ ហើយយើងកំពុង ធ្វើការការប្រដេញគ្នាជាមួយ មេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេស យើងប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ»។

លោកស្រីបន្ដថា អង្គការសុខភាពពិភពលោក កោតសរសើរចំពោះ ការសម្រេចចិត្តផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអន្តរាគមន៍ជាគោលដៅ និងរួមបញ្ជូលគ្នានូវវិធានការសុខភាពសាធារណៈមិនមែនឱសថ ដូចជា ការហាម ឃាត់ការធ្វើដំណើរឆ្លងកាត់ ចូលចូល ពីខេត្តមួយទៅខេត្តមួយ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។

លោកស្រី មានប្រសាសន៍ថា « “យើងយល់យ៉ាងច្បាស់ចំពោះសារៈសំខាន់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រា ប់ប្រជាជនកម្ពុជា និងទទួលស្គាល់នូវការដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចិត្តដ៏លំបាក ក្នុងការរឹតត្បិតការធ្វើដំណើរ។ ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព នៃវិធានការសុខភាពសាធារណៈ ទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ហើយពលរដ្ឋម្នាក់ៗ ត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត»៕

To Top