Covid-19

រំលឹក! អ្នកផ្ទុកមេរោគ កូវីដ-១៩ ដែលគេចវេះ អាចប្រឈមជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ បើចម្លងទៅអ្នកដទៃ

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងយុត្តិធម៍បានអោយដឹងថា អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលគេចវេះ ពីការតម្រូវឱ្យទទួលការព្យាបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ នឹងទទួលការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ ហើយអំពើនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើបណ្តាល​ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ!

ហេតុសូមអ្នក ដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលអាជ្ញាធរមានសមត្ថកិច្ចប្រកាសស្វែងរកទាំងអស់ សូមបង្ហាញខ្លួនជាបន្ទាន់ និងអោយបានទាន់ពេលវេលា នោះអ្នកនឹងអាចទទួលបានការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលបាននូវការសម្រាលការទទួលខុសត្រូវព្រហ្មទណ្ឌ!៕

To Top